Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ម៉ូដែល គ្រប់គ្រងធនធានទឹក (ថ្ងៃទី ២២-២៥ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងជា​ប្រធាន​គ្រប់គ្រង គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ សមាស​ភាគ​ទី២ បានដឹកនាំ និង​ចូលរួម​សិក្ខាសាលាបណ្តុះបណ្តាល​ស្តីពី ម៉ូដែល (Source) គ្រប់គ្រងធនធានទឹក សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដែលមានរយៈពេល ៤ថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩) នៅសាលប្រជុំ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីមន្រ្តីមកពីគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា  ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កម្ពុជា អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តគោលដៅ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងខេត្តមណ្ទលគីរី រួមទាំងបុគ្គលិកក្រុមហ៊ុន DHI ដែលចូលរួមអនុវត្តគម្រោង។

គោលបំណងសំខាន់នៃសិក្ខាសាលាគឺ សិក្សា និងអនុវត្តន៍ជាក់ស្តែង នូវវិធីសាស្ត្របង្កើតសេណារីយ៉ូ ខ្សែបណ្តាញភ្ជាប់ ម៉ូដែល នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធទឹក រួមមានប្រព័ន្ធស្រោចស្រព ទំនប់វារីអគ្គិសនី ជាដើមក្នុងអាងទន្លេ និងការវិភាគមុខងារ និងបម្រើបម្រាស់ទឹក និងតម្រូវការទឹកតាមវិស័យប្រើប្រាស់ និងបរិស្ថាន។ សិក្ខាសាលានេះ ត្រូវបានសម្របសម្រួលផ្នែកបច្ចេកទេសដោយជំនាញការរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស eWater នៃប្រទេសអូស្រ្តាលី៕

Hits: 116