កិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី សកម្មភាពវិមជ្ឈការ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា រួមមានមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសូងផែនការ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី សកម្មភាពវិមជ្ឈការ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសមាជិក MRC និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួច និងសកម្មភាពដែលនឹងរៀបចំធ្វើវិមជ្ឈការ តាមការផ្តល់អនុសាសន៍របស់ MRC Mid-Term Review ដែលរួមមាន៖
១. សកម្មភាពតាមដានផលចាប់ និងការតាមដានកូនត្រីម្សៅ ត្រូវបានកែសម្រួល នៃការចាប់ផ្តើធ្វើវិមជ្ឈការនៅឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៨ ដោយកាត់បន្ថយការគាំទ្ររបស់ MRC ១០% និង០% នៅឆ្នាំ២០២៨
២. សកម្មភាពតាមដានសុខភាពទន្លេ EHM ត្រូវបានកែសម្រួល នៃការចាប់ផ្តើធ្វើវិមជ្ឈការនៅឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៩ ដោយកាត់បន្ថយការគាំទ្ររបស់ MRC ២០% និង០% នៅឆ្នាំ២០២៩
៣. សកម្មភាពតាមដានជលសាស្ត្រ និងកកដី បានស្នើសុំធ្វើ Centralization ដូចដែល MRCS បានកំណត់ឱ្យប្រទេសថៃ និងឡាវ និង
៤. សកម្មភាពវិមជ្ឈការ SIMVA ត្រូវបានកែសម្រួល នៃការចាប់ផ្តើមធ្វើវិមជ្ឈការនៅឆ្នាំ២០២៥ MRCS កាត់បន្ថយ ៥០% និង ឆ្នាំ២០៣០ MRCS កាត់បន្ថយ ១០០%៕
Hits: 1777