Developed by Khmer Focus

សិក្ខាសាលា ថ្នាក់តំបន់លើការត្រួពិនិត្យមើលឡើងវិញជានូវសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្តីពីការសិក្សាការគ្រប់គ្រងអាងទន្លេ (ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា រួមមានមន្ត្រីតំណាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ លើការត្រួតពិនិត្យមើលឡើងវិញ នូវសេចក្ដីព្រាងចុងក្រោយ នៃរបាយកាណ៍ស្ដីពី ការសិក្សាការគ្រប់គ្រងអាងទន្លេ និងការអភិរក្សបរិស្ថាន ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសមាជិក MRC មន្ត្រីតំណាងប្រទេសមីយ៉ាន់ម៉ា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងក្រុមសិក្សារបស់ប្រទេសជប៉ុន។

ជាលទ្ធផល សិក្ខាសាលាបានពិនិត្យ និងផ្តល់យោបល់លើទិន្នន័យ និងព័ត៌មាន ទាក់ទងទៅនឹងគម្របព្រៃឈើ របបជលសាស្ត្រ គុណភាពទឹក និងលទ្ធផលនៃម៉ូដែល និងសេណារីយ៉ូ និងឯកភាពលើលទ្ធផលនៃការសិក្សា និងការផ្តល់អនុសាសន៍ សម្រាប់ការសិក្សា/គម្រោងនាពេលអនាគត រួមមានការគ្រប់គ្រងទីជម្រាលនាពេលអនាគត ការគ្រប់គ្រងព្រៃឈើប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ភាពជាដៃគូ ជាមួយវិស័យឯកជន និងធុរៈកិច្ច។

ក្នុងជំហ៊ានបន្ទាប់ មន្ត្រីពីប្រទេសសមាជិក និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ពីថ្ថៃទី ០៤-០៨ ខែសីហា ឆ្នាំ២០១៩ និងពិភាក្សាបញ្ចប់របាយការណ៍ និងផ្ញើររបាយការណ៍ទៅ JICA នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩៕

Hits: 1780