កិច្ចប្រជុំការងារស្តីពីការដាក់ដំណើរការប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទទួលបន្ទុកកិច្ចការការប្រែប្រួលអាកាសធាតុ បានចូលរួមកិច្ចប្រជុំការងារស្តីពី ការដាក់ដំណើរការប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក MRC អ្នជំនាញការជាតិ ផ្នែកការដាក់ដំណើរការប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ នៃប្រទេសជាសមាជិកទាំងបួន ប្រធាននាយកដ្ឋានផែនការ អ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុ អ្នកជំនាញការអន្តរជាតិ និងលេខាធិការ នៃនាយកដ្ឋានផែនការ របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១) ពិភាក្សា និងឯកភាពលើបណ្តាសូច្ចនាករ និងប៉ារ៉ាម៉ែត្រ សម្រាប់ការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ២) ពិនិត្យឡើងវិញវត្តមានទិន្នន័យ សម្រាប់ប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ នៅកម្រឹតអន្តរជាតិ កម្រឹតតំបន់ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ៣) ពិភាក្សា និងឯកភាពលើវិធីសាស្រ្ត និងផែនការការងារស្តីពី ការប្រមូលទិន្នន័យនៅកម្រឹតជាតិ ៤) ពិភាក្សាលើបណ្តាបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសកម្មភាព ៥) វិធីសាស្រ្តស្តីពី ការប្រមូលទិន្នន័យ និងព័ត៌មាន ៦) ផែនការការងារលម្អិតរបស់អ្នកជំនាញការជាតិ និង ៧) កិច្ចការដែលត្រូវអនុវត្តន៍បន្ត៕
Hits: 1799