Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារគម្រោងប្រចាំខែកក្កដា នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណ:កម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា និងជាប្រធាន​គ្រប់គ្រងសមាសភាគទី២ បាន​ដឹក​នាំ​កិច្ចប្រជុំ ក្រុមការងារគម្រោងប្រចាំខែកក្កដា ឆ្នាំ២០១៩ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ក្នុងគោលបំណងជម្រាបជូនពីសកម្មភាពការងារបានសម្រេច និងការវិវត្តរីកចម្រើនក្នុងខែកក្កដាកន្លងមក ពិនិត្យលើផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ និងពិភាក្សាដាក់ផែនការការងារសម្រាប់ខែសីហាខាងមុខ ព្រមទាំងពិភាក្សាលើវិធីសាស្រ្តធ្វើឱ្យកាន់តែប្រសើរក្នុងការគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំបានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១. បានពិនិត្យពិភាក្សា និងឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំខែមិថុនា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩

២. បានយល់ច្បាស់អំពីវឌ្ឍនភាព លទ្ធផល និងបញ្ហាប្រឈមក្នុងខែកន្លងមក និងលើកទិសដៅផែនការសកម្មភាពដែលគ្រោងអនុវត្តក្នុងខែបន្ទាប់ និង

៣. បានពិនិត្យ ពិភាក្សា និងកែតម្រូវឡើងវិញលើផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩៕

Hits: 1804