Developed by Khmer Focus

កិច្ចប្រជុំថ្នាក់ជាតិស្តីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល សេដ្ឋកិច្ច-សង្គម (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ជាតិ​ស្តីពី ការប្រើប្រាស់​ឧបករណ៍ ម៉ូដែល សេដ្ឋកិច្ច-សង្គម (Socio-economic Modelling Tool) ដោយមានការចូល​រួមពីមន្ត្រីតំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើគោលគំនិតនៃការធ្វើ ម៉ូដែល សេដ្ឋកិច្ច-សង្គម និងការបង្កើតនូវឧបកណ៍ឱ្យត្រូវគ្នានឹងក្របខ័ណ្ឌសូចនាករ និងឧបករណ៍ដទៃទៀតរបស់គណៈកម្មការទន្លេមេគង្គ៕

Hits: 391