Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការអនុវត្ត កំណត់ហេតុកិច្ចប្រជុំ គណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​អន្តរក្រសួង ដើម្បីពិនិត្យ និង​វាយតម្លៃលទ្ធផល​ការអនុវត្តកំណត់ហេតុ​កិច្ចប្រជុំ គណៈ​កម្មការ​ចម្រុះកម្ពុជា-វៀតណាម លើកទី១៦ និង​ការរៀបចំ​សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧។

លទ្ធផលនៃកិច្ចប្រជុំ៖

- អង្គប្រជុំបានពិនិត្យ និងឯកភាពលើវឌ្ឍនភាព នៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៦

- អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ តាមវិស័យរបស់ក្រសួង ស្ថាប័នរបស់ខ្លួន និងបានធ្វើការកែសម្រួលបន្ថែមលើឃ្លាប្រយោគ ដើម្បីឱ្យមានភាពកាន់តែច្បាស់លាស់ និងមានអត្ថន័យគ្រប់គ្រាន់

- គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានពិនិត្យ និងឯកភាពលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ នៅចំណុចទី៣ នូវវិស័យ Cooperation on Environment, Water Resources and Hydro-Power ត្រង់ចំណុច 3.3, 3.4 and 3.5 ដែលពាក់ព័ន្ធនឹង CNMC និងដោយឃើញថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចូលធាតុចូល និងបានកែសម្រួល អត្ថន័យឃ្លាប្រយោគតាមការស្នើសុំរបស់យើង និង

- អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧៕

Hits: 2269