Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបង្កើនសមត្ថភាពការគ្រប់គ្រងហិរញ្ញាវត្ថុ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ (ថ្ងៃទី ០១-០២ ខែសីហា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជា​នាយក​គម្រោង នៃគម្រោងគ្រប់គ្រងធន​ធាន​ទឹកចម្រុះមេគង្គ តំណាក់កាលទី៣ បាន​ចូលរួម ដឹកនាំ និងថ្លែងសន្ទរកថា​បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបង្កើនសមត្ថភាពការគ្រប់គ្រងហិរញ្ញាវត្ថុ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ដែលមានការចូលរួមពីមន្ត្រីហិរញ្ញវត្ថុ​ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៃគម្រោងសមាសភាគទី២ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មកពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរី ព្រមទាំងមានវត្តមានចូលរួមពីលោក ចាន់ វីរៈ ប្រធានក្រុម តំណាងធនាគារពិភពលោក លោក ខៀវ សុភា មន្រ្តីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ​ ជាគ្រូឧទ្ទេស និងលោក​ កង តាំងអេង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។

សិក្ខាសាលាបណ្តុះបណ្តាលនេះ សម្រេចបាននូវលទ្ធផលមួយចំនួនដូចខាងក្រោម៖

១. បានយល់ច្បាស់អំពីការធ្វើបច្ចុប្បន្នភាព និងកែលម្អបន្ថែម ក្នុងការប្រើប្រាស់ថវិការជ្ជទេយ្យគម្រោងដែលបាននឹងកំពុងអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយអនុលោមតាមសៀវភៅក្បួនណែនាំគ្រប់គ្រងហិរញ្ញវត្ថុ ដែលធនាគារពិភពលោកបានអនុម័ត ហើយនិងបានចូលរួម ដើម្បីធានាឱ្យបានគុណភាពការងារ និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោងនៅពេលខាងមុខទៀត

២. បានជួយពង្រឹងសមត្ថភាពមន្រ្តីហិរញ្ញវត្ថុ និងក្រុមការងារគម្រោង ដើម្បីបង្កើនការចំណាយប្រកបដោយប្រសិទ្ធិភាព និងឱ្យបានទាន់ពេលវេលា​ និង

៣. បានយល់ច្បាស់អំពីកម្មវិធីគណនេយ្យរបស់គម្រោង Sage 50 ដែលប្រើប្រាស់នៅថ្នាក់ជាតិ៕

Hits: 1796