Developed by Khmer Focus

កិច្ចប្រជុំតាមដានលទ្ធផល ការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៩ ក្នុងឆមាសទី១ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំតាមដានលទ្ធផល ការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៩ ក្នុងឆមាសទី១ និងបន្តពង្រឹងសកម្មភាពការងារឆមាសទី២ របស់អាជ្ញាធរទន្លេសាប ដែលរៀបចំដោយ​អាជ្ញាទន្លេសាប ក្រោមអធិបតីក្នុងពិធីបើក​ដោយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។

ខ្លឹមសារនៃកិច្ចប្រជុំ៖

⁃ មតិសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ និងផ្តល់អនុសាសន៍ល្អៗ ជាពិសេស ឯកឧត្តម បានកោតសរសើរដល់អាជ្ញាធរទន្លេសាប ដែលមានស្នាដៃជាប្រវត្តិសាស្រ្តកន្លងមក សម្រាប់កម្ពុជា

⁃ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំ សុំឱ្យចែករំលែកចំណេះដឹងដល់មន្រ្តីរបស់ខ្លួន ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុងជាបញ្ហាសំខាន់

⁃ មានការបង្ហាញពីវឌ្ឍនភាពសកម្មភាពការងារតាមនាយកដ្ឋាននីមួយៗ

⁃ អង្គប្រជុំបានពិភាក្សាពីបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងឧបករណ៍តាមដាន និងវាស់ស្ទង់ រួមមាន HYCOS និង Drone ជាដើម

⁃ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ លឹម ពុយ បានមានប្រសាសន៍ណែនាំពីការអនុវត្តសកម្មភាពការងាររបស់អាជ្ញាធរទន្លេសាប ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងស្នើឱ្យគ្រប់នាយកដ្ឋាន ជួបជជែកគ្នា ដើម្បីឱ្យការងាររលូន៕

Hits: 1873