វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី ការប្រើប្រាស់ ម៉ូដែល iSIS (ថ្ងៃទី ១៣-១៤ ខែសីហា ឆ្នាំ២០១៩)
Category: CNMC
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ លើកទី២ ស្ដីពី ការប្រើប្រាស់ ម៉ូដែល iSIS របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារ ម៉ូដែល ថ្នាក់ជាតិមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ដើម្បីពង្រឹងសមត្ថភាពជំនាញផ្នែក ម៉ូដែល iSIS ដល់ក្រុមការងារ ម៉ូដែល ថ្នាក់ជាតិ ការវិភាគ វាយតម្លៃ ដោយប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព និងការយល់ដឹងអំពី លទ្ធផល សម្រាប់ការប្រើប្រាស់ទឹក៕
Hits: 1772