Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ ដោយផ្តោតលើយុទ្ធសាស្ត្រនៃការរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស (ថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង និង​លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ ដោយផ្តោតលើយុទ្ធសាស្ត្រនៃការរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស ដែលរៀបចំដោយ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណងគឺ៖ (១) បង្កើនចំណេះដឹងលើការគ្រប់គ្រងធនធានមនុស្ស ដោយផ្សារភ្ជាប់ជាមួយប្រពៃណី និងយុទ្ធសាស្ត្រស្ថាប័នរបស់ខ្លួន (២) ការយល់ដឹងពីគោលគំនិតនៃការគ្រប់គ្រងចំណេះដឹងរបស់បុគ្គលិក និងការគាំទ្រលើយុទ្ធសាស្ត្រនៃការរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស (៣) បង្កើនជំនាញក្នុងការរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស តាមរយៈការធ្វើលំហាត់ជាក់ស្តែងអំពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព ដើម្បីធ្វើឱ្យប្រសើឡើងនូវផែនការគ្រប់គ្រងធនធានមនុស្ស (៤) បង្កើនសមត្ថភាពក្នុងការធ្វើឱ្យប្រសើរឡើងក្នុងការលើកទឹកចិត្ត និងការចូលរួមរបស់បុគ្គលិក តាមរយ:ការគ្រប់គ្រង និងការវាយតម្លៃដ៍សមស្របលើការអនុវត្ត៕

Hits: 2016