Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ០៤-០៥ ខែកញ្ញា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមាន​សមាស​ភាព​ថ្នាក់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន មកពីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម លើកទី៤៩ នៃគណៈកម្មការទន្លេមេគង្គ​ និងកិច្ចប្រជុំដៃគូសន្ទនាជាមួយ ចិន និងមីយ៉ាន់ម៉ា លើកទី២៣ ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារ:សំខាន់ៗមានដូចខាងក្រោម៖

១- របាយការណ៍វឌ្ឍនភាព នៃការអនុវត្តការងាររបស់លេខាធិការដ្ឋាន MRC ក្នុងរយ:ពេល ៦ខែដើមឆ្នាំ២០១៩ និងរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍សៀមរាប

២- របាយការណ៍វឌ្ឍនភាព នៃការអនុវត្តបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអាង (២០១៦-២០២០) រួមទាំង​គម្រោងរួម​ (Joint Project) និងផែនការចង្អុលថ្នាក់ជាតិ NIPs ២០១៦-២០២០។ ការអនុវត្តនីតិវិធីទាំង ៥ របស់ MRC​ ផែនការសកម្មភាពរួម (Joint Action Plans, MRC Joint Environmental Monitoring និង re-invigoration of MRC data and Information)

៣- ​ជម្រាបជូនផែនទីបង្ហាញផ្លូវសម្រាប់ MRC ចូលរួមជា regional accredited entity to climate fund (Adaptation Fund and Green Climate Fund)

៤- របាយការណ៍វឌ្ឍនភាពស្តីពី កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងក្របខណ្ឌ MRC

៥- ​របាយការណ៍វឌ្ឍនភាពស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា​) និងការស្នើសុំផ្តល់ការណែនាំអំពី វិស័យសហប្រតិបត្តិការរវាង MRC និងដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា

៦- សំណើសុំការអនុម័តលើ updated PDG2018 សម្រាប់ទំនប់វារីអគ្គិសនីលើទន្លេមេ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម​​ និងសំណើសុំការអនុម័ត Drought Management Strategy 2020-2025​៕

Hits: 1776