Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៧ (ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារទឹកជំនន់ទន្លេមេគង្គ មកពីក្រសួងធនធានទឹក និងឧតុនិយម និងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៧ ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ ១. ពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ទឹកជំនន់ថ្នាក់ជាតិ និងរបាយការណ៍ទឹកជំនន់ប្រចាំឆ្នាំ២០១៧ របស់គណៈកម្មការទន្លេមេគង្គ ២. ពិភាក្សាពីទម្រង់នៃរបាយការណ៍ និងការផ្តល់អនុសាសន៍ ដើម្បីបញ្ចាប់នូវរបាយការណ៍នេះ និង ៣. ពិភាក្សាពីរបាយការណ៍បន្ទាប់ ដែលនឹងសរសេរបញ្ចូលទាំងទិដ្ឋភាពជលសាស្ត្រ ទឹកជំនន់ និងគ្រោះរាំងស្ងួត៕

Hits: 33