កិច្ចប្រជុំក្រុមការងារថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមដំណើរការ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ទីប្រឹក្សាថ្នាក់ជាតិ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមដំណើរការ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដំណាក់កាលទី២ ២០២០-២០២១ ជាមួយក្រុមការងារមកពីប្រទេសថៃ មន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ GIZ។
លទ្ធផលនៃកិច្ចប្រជុំ៖
⁃ បានបង្ហាញពីសមិទ្ធផល ដំណាក់កាលនៃការរៀបចំផែនការ
⁃ បានពិភាក្សា និងឯកភាពលើការអនុវត្តគម្រោង ដំណាក់កាកទី២ ឆ្នាំ២០២០-២០២១
⁃ ពិភាក្សា និងឯកភាពលើ ToRs របស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ (NWG) និងសមាសភាពគណៈកម្មាធិការដឹកនាំគម្រោង (SC) ក្នុងដំណាក់កាលទី២ និង
⁃ ជូនជ្រាបអំពីការវិភាជថវិកាក្នុងដំណាក់កាលទី២នេះ៕
Hits: 1832