Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការសកម្មភាព សម្រាប់អនុត្តន៍យុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ជលផល (ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើ​សេចក្តីព្រាងផែនការសកម្មភាពគម្រោង សម្រាប់អនុត្តន៍យុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ជលផល ក្នុងអាងទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

លទ្ធផលនៃកិច្ចប្រជុំ៖ (១). បានពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាង PBAP ទី៣ (២). បានពិភាក្សាលើអាទិភាពនៃលទ្ធផល និងសកម្មភាពនៃសេចក្តីព្រាង PBAP ទី៣ តារាងពេលវេលា និងសេចក្តីព្រាងសំណើគម្រោង និង (៣). បានពិនិត្យ និងពិភាក្សាលើជំហានបន្ទាប់៕

Hits: 1098