Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី វឌ្ឍនភាពនៃគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​តំបន់​ស្តី​ពី វឌ្ឍនភាព​នៃគោលការណ៍ណែនាំ សម្រាប់​វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន និង​សេចក្ដីព្រាងបន្ថែមលើគោលការណ៍ណែនាំនេះ ដោយមានការចូលរួមពីមន្ត្រី គណៈ​កម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

ជាលទ្ធផលនៃកិច្ចប្រជុំគឺ បានពិនិត្យ និងពិភាក្សាលើគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន និងប្រមូលមតិយោបល់ ដើម្បីបញ្ចប់សេចក្ដីព្រាងបន្ថែម លើគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន៕

Hits: 987