Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យលើតម្រូវការទិន្នន័យ នៃគោលការណ៍ណែនាំបច្ចេកទេស (ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩)

Category: CNMC

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យ​លើ​តម្រូវការទិន្នន័យ នៃគោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការអនុវត្តក្របខណ្ឌ​សូចនាករ គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

លទ្ធផលនៃកិច្ចប្រជុំ៖ (១)- ពិនិត្យ និងពិភាក្សាអំពីតារាងម៉ាទ្រីស នៃតម្រូវការទិន្នន័យ (២)- ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងការប្រមូលទិន្នន័យ និងការបង្កើតផែនការសកម្មភាព (DAGAP) ដោយផ្តោតលើការប្រមូលធាតុចូលពីក្រសួង ស្ថាប័នគោលដៅ អំពីផែនការចំណាយ និងការផ្តល់ទិន្នន័យដែលបានស្នើសម្រាប់ DAGAP៕

Hits: 1921