កិច្ចប្រជុំលើកទី១ របស់ក្រុមការងារថ្នាក់តំបន់ JCWG on PNPCA for LPHPP PC (ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹននាំក្រុមការងារ JCWG on PNPCA របស់កម្ពុជា មានមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សម្រាប់ការពិគ្រោះយោបល់ជាមុន លើសំណើគម្រោងទំនប់វារីអគ្គិសនី ហ្លួងប្រាបាង ចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមការងារថ្នាក់តំបន់ JCWG on PNPCA for LPHPP PC ស្តីពី សំណើគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង ដោយមានការចូលរួមពីក្រុមការងារ JCWG on PNPCA for LPHPP PC នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ តំណាងក្រសួងថាមពល និងរ៉ែ របស់ឡាវ ក្រុមជំនាញការ និងមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
លទ្ធផលនៃកិច្ចប្រជុំ៖
- អង្គប្រជុំបានពិនិត្យលើសំណុំឯកសារ នៃសំណើគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង ដែលបានដាក់ជូនសម្រាប់ការពិគ្រោះយោបល់ជាមុន
- បានពិនិត្យ ស្តាប់ និងពិភាក្សាលើបទបង្ហាញ របស់ក្រុមអ្នកជំនាញការ របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គអំពី ការវាយតម្លៃ និងសំណើអំពីវិសាលភាព នៃការពិគ្រោះយោបល់ជាមុន លើសំណើគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង ដែលផ្តោតទៅលើវិស័យសំខាន់ៗចំនួន០៧គឺ៖ ១) ជលសាស្រ្ត និងកម្លាំងទឹក (Hydrology and Hydraulics) ២) កំណកកករ និងរូបសាស្រ្តទន្លេ (Sediment & Morphology) ៣) គុណភាពទឹក សុខភាពប្រព័ន្ធអេកូឡូស៊ីជលសាស្រ្ត និងរំហូរបរិស្ថាន (Water quality, aquatic ecosystem health & environment flow) ៤) ជលផល ៥) សុវត្ថិភាពទំនប់ ៦) នាវាចរណ៍ និង ៧) ផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ឆ្លងដែន (Transboundary socio-economic impact)
- បានពិនិត្យ ស្តាប់ និងពិភាក្សាលើ៖ ១) ការពិនិត្យឡើងវិញនូវវិសាលភាពនៃការសិក្សា (Scoping of the review) ២) លទ្ធផលបឋម នៃការពិនិត្យឡើងវិញ លើសំណុំឯកសារសំណើគម្រោង ដោយក្រុមជំនាញការ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (Preliminary findings) ៣) សំណើអំពី វិធីសាស្រ្តនៃការសិក្សា (Proposed methodology) និង៤) ព័ត៌មាន និងទិន្នន័យដែលត្រូវរិះរកបន្ថែម តាមវិស័យនីមួយៗ Further requested information and data)៕
Hits: 1901