កិច្ចប្រជុំនៃក្រុមការងារជំនាញរួម លើក ទី១២ ជាមួយភាគីវៀតណាម (ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩)
Category: CNMC
វៀតណាម៖ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូកម្ពុជា រួមមានឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសហការី ចូលរួមកិច្ចប្រជុំក្រុមការងារជំនាញរួម លើកទី១២ ជាមួយភាគីវៀតណាម ដើម្បីពិភាក្សាបញ្ចប់នូវសេចក្តីព្រាងបទប្បញ្ញតិស្តីពី ការប្រើប្រាស់ធនធានទឹកតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែលំអរឡើងវិញ លើសេចក្តីព្រាងបទប្បញ្ញតិ ដែលសម្រេចក្នុងកិច្ចប្រជុំលើកទី១១ ដោយផ្អែកទៅលើលក្ខណៈបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនៃប្រទេសទាំងពីរ៕
Hits: 1835