កិច្ចប្រជុំកំពូលស្តីពី ទឹក លើកទី៣ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩)
Category: CNMC
ប៊ុយដាប៉េស៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីជាថ្នាក់ដឹកនាំ នៃក្រសួងធនធានទឹក និងឧតុនិយម បានអមដំណើរឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងស្ថិតក្នុងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី ទឹក លើកទី៣ ដែលបានរៀបចំធ្វើនៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី៕
Hits: 1798