Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី គោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការអនុវត្តក្របខ័ណ្ឌសូចនាករ គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៩)

Category: CNMC

បាងកក៖ មន្ត្រីក្រុមការងារកម្ពុជា មានតំណាង​មកពីក្រសួងបរិស្ថាន ក្រសួងផែនការ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​ថ្នាក់តំបន់ស្តីពី គោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការអនុវត្តក្របខ័ណ្ឌសូចនាករ គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

លទ្ធផលនៃកិច្ចប្រជុំ៖

១. បានពិភាក្សា និងផ្តល់អនុសាសន៍លើសេចក្តីព្រាងទី១ របស់ DAGAP

២. បានពិនិត្យលើសេចក្តីព្រាងលើវិធីសាស្រ្ត និងយន្តការវាយតម្លៃ និងកំណត់តម្លៃសូចនាករដែលមានក្នុងក្របខណ្ឌសូចនាករ ទី២ សម្រាប់ការអនុវត្តក្របខណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ និង

៣. បានពិភាក្សាលើផែនទីវិថីសម្រាប់អនុវត្តក្របខណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ៕

Hits: 163