Developed by Khmer Focus

សិក្ខាសាលាស្តីពី ផលប៉ះពាល់នៃការអភិវឌ្ឍន៍អាងទន្លេ (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​សមាសភាគទី២ និង​លោក សុខ ណារុំ ជំនាញ​ការ​សម្របសម្រួល​សមាសភាគទី២ បានចូលរួម និង​ជាវាគ្មិន ក្នុង​សិក្ខាសាលាស្តីពី ផលប៉ះពាល់នៃការអភិវឌ្ឍន៍អាងទន្លេ ដែលរៀបចំដោយ​អង្គភាព​គ្រប់គ្រងគម្រោងសមាសភាគទី១ នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើមេរៀន និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងដំណើការកសាងផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គ និងការគ្រប់គ្រងធនធានទឹកចម្រុះ ជាក់ស្តែងដែលសមាសភាគ២ បាននិងកំពុងអនុវត្ត។ សិក្ខាសាលានេះ មានសមាសភាពចូលរួមមានមន្រ្តីមកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នាយកដ្ឋានជំនាញជលផលនានា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌជលផល ខេត្តពាក់ព័ន្ធ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅ និងសម្រេចបាននូវលទ្ធផលរួមមាន៖

១. បានបង្កើនការយល់ដឹងអំពី ការគ្រប់គ្រងធនធានទឹក និងធនធានជលផល ផលប៉ះពាល់នៃការអភិវឌ្ឍអាងទន្លេ លើជីវភាពរស់នៅរបស់សហគមន៍ និងបញ្ហាយេនឌ័រ

២. បានយល់កាន់តែច្បាស់អំពី បរិបទគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គ និងការអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះ ក្នុងក្របខ័ណ្ឌជាតិ និងគណៈកម្មការទន្លមេគង្គ និង 

៣. បានផ្តល់ និងចែករម្លែកនូវព័ត៌មានអំពី ការអភិវឌ្ឍអាងទន្លេ និងការគ្រប់គ្រងធនធានជលផល៕

Hits: 1852