Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី យុទ្ធសាស្ត្រវារីអគ្គិសនីប្រកបដោយនិរន្តរភាព (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី យុទ្ធសាស្ត្រវារីអគ្គិសនីប្រកបដោយនិរន្តរភាព (SHDS) ដោយមានការចូលរួមពីមន្ត្រីតំណាង​មកពីក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនាញការជាតិ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីនៃប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ វៀតណាម មន្ត្រីលេខាធិការដ្ឋាន MRC និងជំនាញការអន្តរជាតិ។

លទ្ធផលនៃកិច្ចប្រជុំ៖

១- អង្គប្រជុំបានបង្ហាញពីសាវតា នៃដំណើរការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព  (SHDS) ក្នុងបរិបទនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីពាក់ព័ន្ធរបស់ MRC

២- អង្គប្រជុំបានកែសម្រួលខ្លឹមសារ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (SHDS) និង

៣- បានពិភាក្សា និងផ្តល់យោបល់លើអទិភាព និងសកម្មភាពយុទ្ធសាស្ត្រជាក់លាក់ដែលបានស្នើឡើង ដើម្បីបញ្ចប់យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (SHDS) និងជំហានបន្ទាប់ដាក់ជូន JC នឹង Council ដើម្បីពិនិត្យ និងអនុម័ត៕

Hits: 1849