ការសិក្សាស្រាវជ្រាវលើប្រធានបទ ការទូតទឹកសម្រាប់អាងទន្លេមេគង្គ (ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០)
ភ្នំពេញ៖ កិច្ចប្រជុំស្តីពី ការចាប់ផ្តើមដំណើរការសិក្សាស្រាវជ្រាវលើប្រធានបទ ការទូតទឹកសម្រាប់អាងទន្លេមេគង្គ ដែលមានការចែករំលែកក្នុងអាងទន្លេ ដើម្បីឆ្ពោះទៅភាពរុងរឿងរីកចម្រើន (Water Diplomacy of the Mekong Basin-Toward a shared basin for Prosperity) នៃគម្រោងមេគង្គឡានឆាង ក្រោមជំនួយមូលនីធិពិសេស សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ដែលដឹកនាំអនុវត្តន៍ដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នដៃគូចូលរួមអនុវត្តន៍គម្រោង។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាឧត្តមមន្រ្តីទទួលបន្ទុកអនុវត្តគម្រោង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ និងផ្តល់បទបង្ហាញ ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើខ្លឹមសារគម្រោង និងផ្តល់មតិយោបល់បន្ថែមលើដំណើរការ នីតិវិធី និងវិធីសាស្រ្តសិក្សា ការចុះស្រាវជ្រាវ ការវិភាគ និងការរៀបចំឯកសាររបាយការណ៍ស្រាវជ្រាវ៕
Hits: 1813