សិក្ខាសាលាបច្ចេកទេស ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍សិក្សាបឋម (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាបច្ចេកទេស ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍សិក្សាបឋម សម្រាប់ការគ្រប់គ្រងហានិភ័យពីទឹកជំនន់ ដោយមានការចូលរួមពីមន្ត្រីជំនាញជាតំណាងមកពី ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប តំណាងលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីជម្រាបជូនអំពីអភិក្រម វិធីសាស្រ្ត និងលទ្ធផលសម្រេចបាន ពីការសិក្សា និងពិនិត្យលើសេចក្តីព្រាងរបាយការណ៍បច្ចេកទេស ពីការសិក្សាបឋម លើការគ្រប់គ្រងហានិភ័យពីទឹកជំនន់ និងវិធានការកាត់បន្ថយហានិភ័យ និងមហន្តរាយ៕
Hits: 1630