Developed by Khmer Focus

វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការតាមដានធារទឹក និងកករដី (ថ្ងៃទី ២២-២៤ និង ២៦ ខែមិថុនា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី ការតាមដាន​ធារទឹក និង​កករដី តាមរយៈ (Video Conference) ដោយ​មាន​ការចូលរួម​ពីមន្ត្រី​ក្រុមការងារ​កម្ពុជា មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖

១. ដើម្បីពង្រីកការយល់ដឹងលើការវិភាគរកកំហាប់កករដីក្នុងមន្ទីរពិសោធន៍ វិធីសាស្រ្តយកសំណាកទឹក  និងសំណាកដីនៅបាតទន្លេ និងការប្រើប្រាស់ឧបករណ៍វាស់ធារទឹកនៅទីវាល

២. ដើម្បីឱ្យស្គាល់នូវឧបករណ៍ត្រួតពិនិត្យថ្មីៗ និងការពន្យល់ដោយគ្រូជំនាញក្នុងពេលប្រតិបត្តិការ តាមរយៈការបង្ហាញ វីដេអូឃ្លឹប និង

៣. ការគ្រប់គ្រងទិន្នន័យតាមរបៀបសាមញ្ញ និងប្រើប្រាស់ទម្រង់របាយការណ៍ដែលបានកំណត់ដោយ (JEM Programme)៕

Hits: 1668