វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការតាមដានសុខភាពអេកូឡូស៊ី (ថ្ងៃទី ០៩-១០ និង១៣ ខែកក្កដា ឆ្នាំ២០២០)
ភ្នំពេញ៖ មន្ត្រីក្រុមការងារពីកម្ពុជា មកពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការតាមដានសុខភាពអេកូឡូស៊ី តាមរយៈ Video Conference ដែលរៀបចំដោយលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ និងមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
១. ពង្រីកការយល់ដឹងឱ្យស្គាល់ច្បាស់ពីសនិទានភាពសម្រាប់ការតាមដានសុខភាពអេកូឡូស៊ី និងការប្រើប្រាស់ឧបករណ៍នៅទីវាល
២. សិក្ខាកាមមានលទ្ធភាពអនុវត្តន៍យកគំរូសំណាកសត្វ និងរុក្ខជាតិប្លង់តុង គុណភាពទឹក និងវាយតម្លៃកត្តាបរិស្ថាននៅតំបន់ប្រមូលគំរូសំណាក ដែលបានពិពណ៌នានៅក្នុងគម្រោងការត្រួតពិនិត្យបរិស្ថានរួម (Joint Environmental Monitoring (JEM) សម្រាប់ការតាមដានសុខភាពអេកូឡូស៊ី នៅផ្នែកខាងលើ និងខាងក្រោមគម្រោងវារីអគ្គិសនី និង
៣. ការគ្រប់គ្រងទិន្នន័យតាមរបៀបសាមញ្ញ និងប្រើប្រាស់ទម្រង់របាយការណ៍ដែលបានកំណត់ដោយគម្រោង (JEM)៕
Hits: 1557