កិច្ចប្រជុំថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សាវាយតម្លៃភាពងាយរងគ្រោះ និងការតាមដានផលប៉ះពាល់សង្គម (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០)
Category: CNMC
កំពង់ធំ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សាវាយតម្លៃភាពងាយរងគ្រោះ និងការតាមដានផលប៉ះពាល់សង្គម (SIMVA 2018) ដោយមានការចូលរួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំរៀបចំធ្វើឡើងគឺដើម្បី (១) បង្ហាញពីរបកគំហើញសំខាន់ៗនៅថ្នាក់តំបន់ស្តីពី លទ្ធផលនៃការធ្វើអង្កេត SIMVA ២០១៨ (២) ស្វែងរកធាតុចូលបន្ថែមពីស្ថាប័នពាក់ព័ន្ធ លើលទ្ធផលនៃការអង្កេត និង (៣) ពិភាក្សាពីគន្លឹះគោលនយោបាយ និងបទពិសោធន៍ដែលទទួលបានពីការធ្វើអង្កេត៕
Hits: 1509