Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី១ស្តីពីគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គភាគខាងក្រោម (ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ​គម្រោងលើកទី១ ស្តីពី គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីសមាជិកគណៈកម្មការដឹកនាំគម្រោង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទេចរណ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប អភិបាលរងខេត្តស្ទឹងត្រែង និងតំណាងខេត្តបាត់ដំបង ស្ថាប័នអនុវត្តគម្រោង និងអង្គភាពពាក់ព័ន្ធ។

ជាលទ្ធផល អង្គប្រជុំបានជ្រាបអំពីខ្លឹមសារ និងវឌ្ឍនភាពការងារ នៃការអនុវត្តគម្រោង ការរៀបចំផែនការសកម្មភាពការងារ និងផែនការហិរញ្ញវត្ថុ។ ម្យ៉ាងវិញទៀត អង្គប្រជុំបានស្នើឱ្យពន្លឿននីតិវិធី និងការអនុវត្តគម្រោង ដើម្បីឱ្យស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក៕

Hits: 1578