Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងបទបញ្ញត្តិ សម្រាប់ការធ្វើចំណាត់ថ្នាក់ផ្លូវទឹក នៅកម្ពុជា (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០)

Category: CNMC

កំពង់ធំ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងបទបញ្ញត្តិ សម្រាប់ការធ្វើចំណាត់ថ្នាក់ផ្លូវទឹក នៅកម្ពុជា ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះបានសម្រេចលទ្ធផល (១). សេចក្តីព្រាងចំណាត់ថ្នាក់នាវា និងចំណាត់ថ្នាក់ផ្លូវទឹកនៅកម្ពុជាត្រូវបានបញ្រ្ជាបដល់ក្រសួង ស្ថាប័ន្ថពាក់ព័ន្ធ (២). មតិយោបល់លើសេចក្តីព្រាងបទបញ្ញាតិស្តីពី ចំណាត់ថ្នាក់ផ្លូវទឹក និង (៣). មតិយោបល់លើ Terms of Reference សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងព័ត៌មាននាវាចរណ៍ សម្រាប់ទន្លេមេគង្គនៅក្នុងប្រទេសសមាជិកទាំងបួន៕

Hits: 1641