Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួង នៃលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និង​លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង នៃលេខាធិការដ្ឋានជាតិ​កម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ក្រោមអធិបតីភាពឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។

គោលបំណងនៃកិច្ចប្រជុំគឺ រៀបចំឱ្យការអនុវត្តគម្រោងទាំង២០ ដំណើរការទៅដោយរលូន និងមាន ប្រសិទ្ធិភាព និងស្របតាមនីតិវិធីរួម សម្រាប់អនុវត្តគម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានា ក្នុងប្រទេសកម្ពុជា។

លទ្ធផលកិច្ចប្រជុំ៖

១. អង្គប្រជុំបានស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថិតក្រោមមូលនិធិពិសេស មេគង្គ ឡានឆាង ២០២០

២. អង្គប្រជុំបានស្តាប់ការណែនាំពីការអនុវត្តនីតិវិធី Standard Operation Procedure (SOP) សម្រាប់ការអនុវត្តគម្រោង មូលនិធិពិសេស មេគង្គ ឡានឆាង ២០២០៕

Hits: 1568