Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងផែនការការងារឆ្នាំ២០២១-២០២២ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំមន្ត្រីកម្ពុជា តំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងផែនការការងារឆ្នាំ២០២១-២០២២ របស់គណៈកម្មការទន្លេមេគង្គ (MRC) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើងដោយមន្ត្រីជំនាញពាក់ព័ន្ធ ការសម្របសម្រួលការងារមេគង្គពីប្រទេសជាសមាជិក និងមន្ត្រីការងាររបស់លេខាធិការដ្ឋាន MRC។ កិច្ចប្រជុំបានស្តាប់បទបង្ហាញ និងពិនិត្យពិភាក្សា លើ (១). សេចក្តីណែនាំពីការកសាងផែនការការងារ MRC សម្រាប់ឆ្នាំ២០២១-២០២២ ការរំលេចសកម្មភាពសំខាន់ៗ ដែលមានក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) (២). ផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងផែនការយុទ្ធសាស្ត្រ និងសកម្មភាពថវិការបស់ MRC  និងការប្រមូលមតិយោបល់ និងអនុសាសន៍ ដែលជាធាតុចូលដល់ការកសាងផែនការការងារនេះជាជំហានបន្តទៀត។ ប្រទេសជាសមាជិក នឹងរៀបចំការពិគ្រោះយោបល់លើឯកសាររៀងៗខ្លួន

Hits: 1439