Developed by Khmer Focus

សិក្ខាសាលាចាប់ផ្តើមរៀបចំគម្រោងស្តីពី ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដី​ឆ្លង​ដែន (ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ លោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់​គ្រង​ព័ត៌មាន និងចំណេះដឹង គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានចូលរួម​សិក្ខាសា​លា​ចាប់ផ្តើមរៀបចំគម្រោងស្តីពី ការលើក​កម្ពស់​ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន ប្រកប​ដោយ​ចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម។ សិក្ខាសាលាមានការចូលរួមថ្លែងបើកពីឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័ន អង្គការជាដៃគូអភិវឌ្ឍន៍ មន្ទីរជំនាញខេត្តគោលដៅ និងក្រុមការងាររៀបចំកម្រោង។

ជាលទ្ធផល សិក្ខាសាលាបានពិនិត្យលើសមាសភាគទាំង៤ របស់គម្រោង ក្នុងដំណើរការរៀបចំគម្រោង រួមមាន៖ សមាសភាគទី១ ការធ្វើការវិភាគ និងវិនិច្ឆ័យផ្អែកលើវិទ្យាសាស្ត្ររួមគ្នា លើសក្តានុពលទឹកក្រោមដី និងផលប៉ះពាល់លើប្រព័ន្ធអេកូឡួស៊ី សមាសភាគទី២ ស្វែងរកដំណោះស្រាយ តាមរយៈការអនុវត្តគម្រោងសាកល្បង សម្រាប់ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន សមាសភាគទី៣ យន្តការនៃកិច្ចសហប្រតិបត្តិការឆ្លងដែន សមាសភាគទី៤ ការរៀបចំយុទ្ធសាស្ត្រ និងកម្មវិធីសកម្មភាពរួមគ្នា និងសមាសភាគទី៥ ពង្រឹងសមត្ថភាពស្ថាប័នអនុវត្តន៍ តាមរយៈការពង្រឹងលទ្ធភាពនៃការចូលរួម ការបញ្ជ្រាបយេនឌ័រ ការត្រួតពិនិត្យ និងការសម្របសម្រួល។

ក្រុមការងារ នឹងជួបជាមួយមន្ត្រីបង្គោលតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យ ព័ត៌មាន និងឯកសារពាក់ព័ន្ធបន្ថែម និងការងារបន្តដែលមានក្នុងផែនការសកម្មភាពនៃការអនុវត្តគម្រោង៕

Hits: 1606