Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងលោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋានផែនការ និងសហប្រតិបតិ្តការអន្ដរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងការចូលរួមពីមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមួយចំនួន។

កិច្ចប្រជុំបានលើកយកមកពិភាក្សាតែជំពូក២ និងជំពូក៣ ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារ សម្រាប់ការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ដែលរបាយការណ៍ធាតុចូលរបស់ក្រសួង ស្ថាប័នត្រូវបានកែសម្រួលសង្ខេបចូលគ្នាដោយក្រសួងផែនការ ហើយអង្គប្រជុំបានស្នើសុំសមាជិកអង្គប្រជុំ ពិនិត្យឡើងវិញលើខ្លឹមសាររបាយការណ៍សង្ខេបនោះ តាមវិស័យរៀងៗខ្លួន។ សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ នឹងត្រូវដាក់ឆ្លងសម្រេចក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនាពេលខាងមុខ៕

Hits: 1522