Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងផែនការការងារ របស់គណៈកម្មការទន្លេមេគង្គ ឆ្នាំ២០២១-២០២២ (ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០)

Category: CNMC

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តី​ព្រាង​ផែនការការងារ របស់គណៈកម្មការទន្លេមេគង្គ (MRC) ឆ្នាំ២០២១-២០២២ ដោយមានការ​ចូលរួមពីឯកឧត្តម អគ្គលេខាធិការរង មន្ត្រីសម្របសម្រួលការងារមេគង្គ នៃអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីពាក់ព័ន្ធការងារមេគង្គ នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ និងអាជ្ញាធរទន្លេសាប។

កិច្ចប្រជុំនេះបាន (១) ផ្តល់បទបង្ហាញ និងពិភាក្សាលើសេចក្តីព្រាង (first draft) ផែនការការងារគណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០២១-២០២២ (២) បានប្រមូលមតិយោបល់ និងអនុសាសន៍ពីកិច្ចប្រជុំ ជាធាតុចូល ដើម្បីផ្តល់ជូនក្រុមការងារថ្នាក់តំបន់ សម្រាប់រៀបចំឯកសារផែនការងារនេះជាជំហានបន្តទៀត មុនដាក់ឆ្លងអនុម័តពីគណៈកម្មាធិការួម និងសុំឯកភាពយល់ព្រមពីក្រុមប្រឹក្សា MRC នៅចុងឆ្នាំ2020៕

Hits: 1397