Developed by Khmer Focus

កិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាពឆ្នាំ២០១៩ (ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ និង​លោក សួស ប៊ុនថន ប្រធាន​នាយក​ដ្ឋាន​ផែនការ និង​សហប្រតិបតិ្តការ​អន្ដរ​ជាតិ នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង កម្រិត​នយោ​បាយ ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាពឆ្នាំ២០១៩ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការ មួយចំនួន។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ និងឯកភាពលើខ្លឹមសាររបាយការណ៍វឌ្ឍនភាពសង្ខេប ឆ្នាំ២០១៩ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។ កិច្ចប្រជុំបានទទួលការឯកភាពពីក្រសួង ស្ថាប័នមួយចំនួន លើធាតុចូលរបស់ខ្លួន ក្នុងនោះធាតុចូលពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានបញ្ចូលរួចរាល់ នៅក្នុងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដោយឡែក មានក្រសួង ស្ថាប័នមួយចំនួនទៀតនឹងផ្តល់ធាតុចូលជូនក្រសួងផែនការក្នុងពេលឆាប់ៗ ឱ្យបានមុនថ្ងៃកំណត់ របស់ក្រសួងផែនការ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ដើម្បីបូកសរុបបញ្ចប់របាយការណ៍នេះ៕

Hits: 1422