Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការរៀបចំគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ (ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុមការងារកម្ពុជា មានមកពីក្រសួងបរិស្ថាន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការរៀបចំគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើង នូវទីជម្រកត្រីសំខាន់ៗ តាមរយៈ Videoconference ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកសង្កេតការមួយចំនួនដូចជា អង្គការ SEAFDEC, UN-FAO/RAPA, World Fish Center និង FISHBIO។

ជាលទ្ធផលកិច្ចប្រជុំ៖

១- បានពិភាក្សាលើឯកសារទស្សនៈទាន និងមាតិកា នៃគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ និង

២- បានឯកភាពអំពីផែនទីវិថី សម្រាប់ការរៀបចំគោលការណ៍បច្ចេកទេសសម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ៕

Hits: 21