Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការរៀបចំគោលការណ៍បច្ចេកទេស សម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មានតំណាងមកពី រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការរៀបចំគោលការណ៍បច្ចេកទេសសម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន តាមរយៈ Videoconference ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ជំនាញការអន្តរជាតិ និងអ្នកសង្កេតការមួយចំនួនដូចជា អង្គការ SEAFDEC, UN-FAO/RAPA, World Fish Center និង FISHBIO។

ជាលទ្ធផលកិច្ចប្រជុំ៖

១- បានពិភាក្សាលើសេចក្តីព្រាងទី១ នៃគោលការណ៍បច្ចេកទេស សម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន ឱ្យមានភាពច្បាស់លាស់ ទៅតាមមេរៀន និងបទពិសោធន៍កន្លងមក និង

២- បានឯកភាពអំពីផែនទីវិថី សម្រាប់ការរៀបចំគោលការណ៍បច្ចេកទេស សម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន៕

Hits: 1434