Developed by Khmer Focus

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន និង​លោក ធួន សុខជា អនុប្រធាននាយកដ្ឋាន នៃ​នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរ​ជាតិ និងលោកស្រីបណ្ឌិត ម៉ក់ សូលាង ទីប្រឹក្សា NIP របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២ នៃ​គណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន ក្នុងការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោមអធិបតីភាពឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសាធារណការ និងដឹកជញ្ជូន ជំនាញការជាតិ និងទីប្រឹក្សាអន្តរជាតិ។ កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយខាងភាគីថៃ ដោយមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការមកពី GIZ និង ICEM។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ដើម្បី (១) ពិនិត្យ និងពិភាក្សាលើផែនទីអាងទន្លេនៅតបន់ 9C និង 9T (២) ពិនិត្យ និងពិភាក្សាលើឯកសារទស្សនទានលើគម្រោងក្នុងដំណាក់កាលទី៣ (៣) ពិនិត្យលើកម្មវិធីពង្រឹងសមត្ថភាព និង (៤) ពិនិត្យលើផែនការការងារសម្រាប់ត្រីមាសបន្ទាប់។

ក្រុមការងារ ICEM បង្ហាញនូវទស្សនទានគម្រោងសម្រាប់ដំណាក់កាលទី៣ និងដំណើរការសុំមូលនិធិបរិស្ថានសាកល (Global Environment Facility)។

កិច្ចប្រជុំបានកំណត់ និងឯកភាពលើប្រធានបទ សម្រាប់ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារថ្នាក់ជាតិចំនួន៦ គឺ៖

1- River Basin Master Plan Process

2- Assessment of Water Resource

3- Flood Assessment and Management

4- Drought Assessment Management

5- Remediation and adaptation and

6- Use of 9C 9T Basin atlas

Hits: 1480