Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យ និងពិភាក្សាលើវិធីសាស្ត្រ និងចំណាត់ថ្នាក់ដីសើម (ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០)

Category: CNMC

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យ និងពិភាក្សាលើវិធីសាស្ត្រ និងចំណាត់ថ្នាក់ដីសើម សម្រាប់ការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើម ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយប្រើបច្ចេកទេសរូបភាពពីលើអាកាស ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ជាលទ្ធផលកិច្ចប្រជុំបាន៖

១. យល់ដឹង និងឯកភាពលើការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើម

២. ឯកភាពលើវិធីសាស្ត្រ និងក្របខ័ណ្ឌសម្រាប់ការរៀបចំផែនទីដីសើម សម្រាប់អាងទន្លេមេគង្គភាគខាងក្រោម និង

៣. ឯកភាពលើនិយមន័យ និងប្រព័ន្ធចំណាត់ថ្នាក់ដីសើម៕

Hits: 1590