Developed by Khmer Focus

សិក្ខាសាលាបច្ចេកទេសស្តីពី ការបញ្ជ្រាបយុទ្ធសាស្រ្ត និងផែនការសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំក្រុមការងារអន្តរក្រសួងរបស់កម្ពុជា រួមមាន លោក ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក ទូច ប៊ុនថង ប្រធានស្តីទី វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោកស្រី ទេព ផល្លារ័ត្ន អនុប្រធានការិយាល័យអាកាសធាតុ នៃនាយកដ្ឋានឧតុនិយម ក្រសួងធនធានទឹក និងឧតុនិយម លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមសិក្ខាសាលាបច្ចេកទេសស្តីពី ការបញ្ជ្រាបយុទ្ធសាស្រ្ត និងផែនការសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (MASAP) ទៅក្នុងការរួមចំណែករបស់ថ្នាក់ជាតិដើម្បីអនុវត្តន៍អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC) និងការអនុវត្តរបស់វា (MASAP MAINSTREAMING INTO NATIONALLY DETERMINED CONTRIBUTIONS AND ITS IMPLEMENTATION)  តាមរយៈ Videoconference និងដោយមានសមាជិកចូលរួមពី MRCS រួមមាន លោក Thim Ly ប្រធានផ្នែកផែនការអាងទន្លេ នៃនាយកដ្ឋានផែនការ លោក Nguyen Dinh Cong អ្នកឯកទេសការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ នៃនាយកដ្ឋានផែនការ និងលោក Richard Mueller ទីប្រឹក្សាស្តីពី ការអភិវឌ្ឍនៃកម្មវិធីសហប្រតិបត្តិការ MRC-GIZ។

គោលបំណងនៃសិក្ខាសាលាគឺ៖

១. ផ្តល់ព័ត៌មានស្តីពី ការវិវត្ត នៃ MASAP ទៅក្នុងសកម្មភាពនៅថ្នាក់ជាតិ និងថ្នាក់តំបន់

២. ទទួលបាននូវមតិយោបល់ និងអនុសាសន៍នានាស្តីពី ការបញ្ជ្រាប MASAP ទៅក្នុង NDC និងការអនុវត្តសម្រាប់កម្ពុជា

៣. ផ្តល់មតិយោបល់លើការធ្វើសមាហរ័ណកម្ម ឬការរួមបញ្ចូលទស្សនទាន នៃការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់តំបន់ ទៅក្នុងរបាយការណ៍បន្ស៊ាំថ្នាក់ជាតិ ដែលជាផ្នែកមួយនៃ NDC (Adaptation Communication)។

សិក្ខាសាលាបានស្តាប់ ពិភាក្សា និងផ្តល់យោបល់លើរបៀបវារៈចំនួនបីគឺ៖

- ទិដ្ឋភាពទូទៅនៃ MASAP និង NDC ដោយធ្វើការសង្កត់ធ្ងន់ទៅលើ MASAP, NDC របស់កម្ពុជា និងដំណើរការធ្វើបច្ចុប្បន្នភាពនៃការរៀបចំ NDC

- ការបញ្ជ្រាប MASAP ទៅក្នុងសកម្មភាពនៅថ្នាក់ជាតិ និងថ្នាក់តំបន់ និង

- ការបញ្ជ្រាប MASAP ទៅក្នុង NDC និងការអនុវត្ត និងការផ្តល់មតិយោបល់លើ Adaptation Communication សម្រាប់កម្ពុជា៕

Hits: 1564