កិច្ចប្រជុំថ្នាក់តំបន់លើកទី១១ នៃគណៈកម្មការថវិកា របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំមន្ត្រីសម្របសម្រួលការងារកេគង្គ និងការចូលរួមពីឯកឧត្តមទីប្រឹក្សា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ នៃគណៈកម្មការថវិកា របស់គណៈកម្មការទន្លេមេគង្គ លើកទី១១ តាមរយៈវិដេអូ ដោយមានការចូលរួមពីសមាជិកគណៈកម្មការថវិកា នៃប្រទេសជាសមាជិក MRC តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋាន MRC។
ជាលទ្ធផល កិច្ចប្រជុំបាន៖ (១) ពិនិត្យលើស្ថានភាពទូទៅ លើការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងនោះផ្តោតលើថវិកាចំណាយទៅលើការអនុវត្តសកម្មភាពក្នុងរយៈពេល៩ខែ (ខែមករា-កញ្ញា) ឆ្នាំ២០២០ និងគម្រោងថវិកាសម្រាប់គាំទ្រការងារគណៈកម្មការទន្លេមេគង្គនៅឆ្នាំ២០២១-២០២២ (២) ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការការងារឆ្នាំ២០២១-២០២២ តាមអង្គភាពជំនាញទាំង៥ របស់លេខាធិការដ្ឋាន MRC (៣) ផ្តល់យោបល់ និងអនុសាសន៍ដល់លេខាធិការដ្ឋាន MRC លើការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព ជម្រុញការអនុវត្តសកម្មភាពការងារដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសជាសមាជិក និងការកែសម្រួលបញ្ចប់សេចក្តីព្រាងផែនការការងារឆ្នាំ២០២១-២០២២ មុននឹងដាក់ឆ្លងទៅគណៈកម្មាធិការរួម និងក្រុមប្រឹក្សា MRC ពិនិត្យ និងអនុម័តយល់ព្រម នៅចុងឆ្នាំ២០២០ និង (៤) ពិនិត្យ និងឯកភាពលើរបាយការណ៍សវនកម្មផ្ទៃក្នុងឆ្នាំ ២០១៩-២០២០ របស់គណកម្មការទន្លេមេគង្គ៕
Hits: 1598