Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ (ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០)

Category: CNMC

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំផែនការចង្អុលថ្នាក់ជាតិ ឆ្នាំ២០២១-២០២៥ ដើម្បីគាំទ្រការអនុវត្ត យុទ្ឋសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ២០២១-២០៣០ ដោយមានការចូលរួមពីមន្រ្តីតំណាង ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ជាលទ្ធផលសិក្ខាសាលាមានដូចខាងក្រោម៖

- បានជ្រាប និងផ្តល់មតិយោបល់ ទៅលើលទ្ធផលនៃការអនុវត្ត NIP2016- 2020

- បានផ្តល់មតិយោបល់លើសកម្មភាពសំខាន់ៗចំនួន៩ ដែលត្រូវធ្វើវិមជ្ឈការក្នុងឆ្នាំ២០២០ តែមកដល់ពេលនេះ មានប្រទេសមួយចំនួនបានទទួលអនុវត្តន៍សកម្មភាពមួយចំនួន ហើយប្រទេសខ្លះនៅត្រូវការពិចារណាទៅតាមលទ្ធភាពជាក់ស្តែង

- ពាក់ព័ន្ធការធ្វើបច្ចុប្បន្នភាព NIP 2021-2025 គួរតែប្រើយុទ្ធសាស្រ្ត ការប្រមូលទិន្នន័យ សិក្សាពីផលប៉ះពាល់ ដោះស្រាយនូវរាល់បញ្ហា និងអនុវត្តន៍គម្រោងរួម

- ការផ្តល់ធាតុចូល សម្រាប់រៀបចំបច្ចុប្បន្នភាព NIP ២០២១-២០២៥ អង្គប្រជុំបានស្នើថា គួររៀបចំធ្វើគម្រោងឱ្យបានច្រើន ហើយចាត់ជាគម្រោងអាទិភាព រួមទាំងមានការធ្វើជា Pilots សម្រាប់អនុវត្តន៍ដោយប្រទេសជាសមាជិក តែជាសម្មភាពរបស់ MRC។

ជំហានបន្ទាប់៖ បន្ទាប់ពីសិក្ខាសាលានេះ ទីប្រឹក្សាថ្នាក់ជាតិនឹងប្រមូលមតិយោបល់ ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាព NIP 2021-2025 នឹងមានរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់ជាតិលើកទី២ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ប្រជុំថ្នាក់តំបន់ក្នុងខែមីនា វេទិកាថ្នាក់តំបន់ក្នុងខែមេសា ប្រជុំថ្នាក់ជាតិលើកទី៣ក្នុងខែមេសា ឯកសារនឹងបញ្ចប់ក្នុងខែមេសា៕

Hits: 848