ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង ទទួលជួបក្រុមការងារជំនាញការប្រទេសចិន
នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី បានទទួលជួបក្រុមការងារជំនាញការប្រទេសចិន មានចំនួន ១២រូប ដឹកនាំដោយលោកសាស្រ្តាចារ្យ Ding Yi អនុប្រធានផែនការវិស្វកម្ម នៃគណៈកម្មការធនធានទឹក Changjiang។ ក្រុមការងារជំនាញការនេះ ជាផ្នែកនៃក្រុមសិក្សាគម្រោងកសាងផែនការមេប្រើប្រាស់ទឹកសម្រាប់កម្ពុជា មានរយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងធនធានទឹកចិន។ កិច្ចប្រជុំបានពិភាក្សា ផ្តោតលើចំណុចពាក់ព័ន្ធ និងភាពប្រឈមនានា សំខាន់ៗ រួមមាន៖
១. ការគ្រប់គ្រងទឹកជំនន់ក្នុងប្រទេស និងក្នុងតំបន់ទន្លេមេគង្គ
២. បញ្ហាបរិស្ថានទន្លេមេគង្គក្នុងប្រទេស និងក្នុងតំបន់ទន្លេមេគង្គ
៣. ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ
៤. បញ្ហាជលផលនៅកម្ពុជា និងក្នុងអាងទន្លេមេគង្គ
៥. សក្តានុពលនាវាចរក្នុងប្រទេស និងក្នុងតំបន់ទន្លេមេគង្គ៕
Hits: 2747