Developed by Khmer Focus

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​មន្រ្តី​បេសក​កម្ម​សហភាព​អឺរ៉ុប (ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦)

Category: CNMC

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅអគ្គលេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក សុខ ខុម ប្រធាន​នាយក​ដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​មន្រ្តី​បេសក​កម្ម​សហភាព​អឺរ៉ុប​ មាន​សមាស​ភាព ៣រូប ដឹក​នាំ​ដោយ​លោក Hans Guttman ក្នុង​គោលបំណងគាំទ្រការអនុវត្តផែនការយុទ្ធសាស្រ្ត MRC ឆ្នាំ២០១៦-២០២០។

កិច្ចពិភាក្សាបានផ្តោតលើ៖

  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានណែនាំអំពីកម្មវិធីថ្មីរបស់សហភាពអឺរ៉ុប ក្នុងការជួយគាំទ្រដល់ MRC ក្នុងនោះបែបបទរដ្ឋបាល និងការសម្រេចចិត្តមានរយៈពេលយូរជាងដូចសព្វដង
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានស្វែងយល់អំពីវឌ្ឍនភាពកាងាររបស់ MRC និង CNMC ដែលបានអនុវត្តន៍នៅកម្រិតជាតិក្នុងប្រទេសកម្ពុជាកន្លងមក
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានស្វែងយល់បន្ថែម និងពិភាក្សាពីការរួមចំណែកការងារសំខាន់ៗរបស់ CNMC ដល់ MRC ក្នុងដំណើរការអនុវត្តន៍ផែនការបង្ហាញផ្លូវវិមជ្ឈការឆ្ពោះទៅឆ្នាំ២០៣០
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានស្វែងយល់ ពិភាក្សាជុំវិញផែនការចង្អុលថ្នាក់ជាតិ ដំណើរការរៀបចំ និងការអនុវត្តនៅកម្ពុជា និងការរៀបចំ PIP (ផែនការវិនិយោគជាតិ) នៅក្នុងគម្រោងជាតិ គម្រោងឆ្លងដែន និងសកម្មភាពវិមជ្ឈិការ
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានស្វែងយល់ និងពិភាក្សាលើបទពិសោធន៍ នៃការលើកកម្ពស់ការចូលរួមនៃអ្នកពាក់ព័ន្ធនៅក្នុងបរិបទកិច្ចការរបស់ MRC ពីឆ្នាំមុនៗ ជាពិសេសការពិភាក្សាលើការអភិវឌ្ឍវារីអគ្គិសនី 
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានស្វែងយល់ និងពិភាក្សាផ្តោតលើការពង្រឹងស្ថាប័ន MRC ផ្នែកគោលនយោបាយ យុទ្ធសាស្រ្ត និងការធ្វើសេចក្តីសម្រេចិត្តជាន់ខ្ពស់ ជាពិសេស តួនាទីនៃកិច្ចប្រជុំកំពូល MRC
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានវាយតម្លៃ និងយល់សភាពការដែលកម្ពុជាជួបប្រទះ ជាពិសេស តួនាទីរបស់ CNMC ក្នុងការងារសម្របសម្រួល ការអនុវត្តកិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងការអនុវត្តការងាររបស់ MRC ក្នុងពេលដែលមានការកែទម្រង់
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានកត់ត្រាអំពីតម្រូវការរបស់កម្ពុជា ភាពប្រឈមនានា សម្រាប់អនុវត្តន៍ NIP ទាំងសមត្ថភាពថវិកា និងធនធានមនុស្ស ជុំវិញថវិកាប៉ាន់ប្រមាណពីតម្រូវការ ១០លានដុល្លារ ដែលនឹងបន្តពិភាក្សា និងបន្តការងារ CNMC ចូលរួមសកម្មភាព សហភាពអឺរ៉ុប គាំទ្រកម្មវិធី SEA សម្រាប់ជលផលកម្ពុជា
  • មន្រ្តីបេសកកម្ម បានស្នើបន្ថែមព័ត៌មានអំពីតម្រូវការថវិកាសម្រាប់អនុវត្តន៍ NIP ដែលសមមូលនឹងថវិកាដែលរាជរដ្ឋភិបាលកម្ពុជា មានអាចធានា និងថវិកាតម្រូវការពីដៃគូអភិវឌ្ឍន៍
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានកត់សម្គាល់ពី NIP និង PIP (ផែនការវិនិយោគជាតិ) ដោយចង់បាន NIP បានដាក់បញ្ចូលក្នុង PIP ដើម្បីកាំទ្រការអនុវត្ត NSDP របស់រាជរដ្ឋាភិបាល
  • មន្រ្តីបេសកកម្មសហភាពអឺរ៉ុប បានបញ្ជាក់ជំហរគាំទ្រ MRC ថវិកា ៦លាន អឺរ៉ូ សម្រាប់ថង់ថវិកា (Basket Fund) ដែលនឹងសម្រេចឯកភាព នៅពាក់កណ្តាលឆ្នាំ២០០១៧ ទន្ទឹមនឹងការចង់បានប្រព័ន្ធគ្រប់គ្រងថវិកាថ្មីរបស់លេខាធិការដ្ឋាន MRC៕

Hits: 2653