Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យលើសំណើគម្រោងវិនិយោគ (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មា​ធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូល​រួម​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ​លើ​សំណើ​គម្រោង​វិនិយោគ​ចំនួន ១២គម្រោង នៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល​ក្នុង​នោះ​មាន​គម្រោង​មួយ ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ធ្វើ​ការ​វិនិយោគ​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​មេគង្គ ត្រង់​ចំណុច​កោះ​នរា​ផ្នែក​ខាង​កើត ស្ថិត​នៅ​ក្នុង​សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ។ គម្រោងត្រូវបានស្នើឲ្យសិក្សាអំពីបម្រែបម្រួលចរន្តទឹក និងផលប៉ះពាល់ ដែលរបាយការណ៍នៃការសិក្សា ក្រសួងធនធានទឹក និងឧតុនិយមនឹងពិនិត្យ រួចផ្ញើជាផ្លូវការទៅ CDC នាពេលដ៏ខ្លីខាងមុខ៕

Hits: 2087