កិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧)
Category: CNMC
ភ្នំពេញ៖ ឯកឧត្តមអគ្គលេខាធិការរង សូ សុភ័ទ្ទ តំណាងឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានចូលរួមកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីពិនិត្យវឌ្ឍនភាព ចាប់តាំងពីកិច្ចប្រជុំលើកទី១ និងពិនិត្យ ពិភាក្សា និងសម្រេចលើឯកសារយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថាន ធនធានធម្មជាតិ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងក្រមបរិស្ថាន និងធនធានធម្មជាតិផងដែរ៕
Hits: 1998