សន្និសីទថ្នាក់តំបន់ស្តីពី ការគ្រប់គ្រង និងការបន្ស៊ាំនឹងគ្រោះមហន្តរាយ (ថ្ងៃទី ០៣-០៤ ខែតុលា ឆ្នាំ២០១៧)
Category: CNMC
សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងមន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសន្និសីទថ្នាក់តំបន់ស្តីពី ការគ្រប់គ្រង និងការបន្ស៊ាំនឹងគ្រោះមហន្តរាយ ផ្តោតលើសហគមន៍មូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិកា ក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់តំបន់។
គោលបំណងនៃសន្និសីទនេះគឺ (១) ចែករំលែកចំណេះដឹង និងបទពិសោធន៍នៅកម្ពុជា ជាមួយថ្នាក់តំបន់ ដើម្បីពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និង (២) ស្វែងរកវិធីសាស្ត្រសម្រាប់ការគ្រប់គ្រង និងការកាត់បន្ថយគ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព៕