សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងសមត្ថភាព (ថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា រួមមានតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងសមត្ថភាព និងការកសាងផែនការសកម្មភាពយេនឌ័រ របស់គណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ការបញ្ជ្រាបយេនឌ័រ ទៅក្នុងស្ថាប័ន ដែលមានសមាសភាពចូលរួមពីមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ GIZ, SIDA, WOCAN, Oxfam និងប្រតិភូគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិកMRC។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ស្វែងរកយោបល់ និកៀរគរការគាំទ្រពីអ្នកចូលរួម លើសេចក្តីព្រាងផែនការសកម្មភាពយេនឌ័រ របស់គណៈកម្មការទន្លេមេគង្គ និង (២) រៀបចំបង្កើតផែនការសកម្មភាពយេនឌ័រ នៅតាមគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក MRC៕
Hits: 2000