ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧)
Category: CNMC
ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំ និងផែនការអនុវត្តន៍ ដែលបានរៀបចំដោយនាយកដ្ឋាន ការប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលឯកសារទាំងនេះនឹងផ្តល់នូវព័ត៌មាន ទាក់ទងនឹងហិរញ្ញប្បទានអាកាសធាតុ និងសកម្មភាពអាទិភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលជាជំនួយការដល់ការកៀរគរធនធានហិរញ្ញវត្ថុចាំបាច់ សម្រាប់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបន្ស៊ាំ និងការកាត់បន្ថយភាពងាយរងគ្រោះ ទៅនឹងការប្រែប្រួលអាកាសធាតុ៕